រឿងនិទានអត្ថន័យល្អ៖ ភាពខុសគ្នារវាងស្នេហា និង ការរៀបការ

សិស្សម្នាក់សួរគ្រូថា “តើអ្វីទៅជាសេចក្តីស្រឡាញ់ឬស្នេហា?” គ្រូបាននិយាយថា “ដើម្បីឆ្លើយសំនួររបស់អ្នក ចូលអ្នកទៅវាលស្រូវសាលីហើយជ្រើសរើសស្រូវសាលីធំជាងគេ ហើយយកត្រលប់មកវិញមកអោយខ្ញុំ។

ប៉ុន្តែមានលក្ខខណ្ឌមួយ គឺអ្នកអាចឆ្លងកាត់វាតែម្ដង ហើយមិនអាចត្រលប់ទៅរើសយកវិញបានទេ។ ”
សិស្សបានទៅវាលស្រែតាមជួរដំបូងគាត់បានឃើញស្រូវសាលីមួយធំប៉ុន្តែគាត់ឆ្ងល់ … ប្រហែលជាអាចមានទំហំធំជាងនេះនៅពេលក្រោយ។

បន្ទាប់មកគាត់បានឃើញមួយទៀតធំជាង … ប៉ុន្តែប្រហែលជាមានមួយដែលធំជាងមុនរង់ចាំគាត់។

ក្រោយមកនៅពេលដែលគាត់បានបញ្ចប់ដើរនៅក្នុងវាលស្រែ ជាងពាក់កណ្តាលនៃស្រូវសាលីដែលគាត់ជ្រើសរើស គាត់ចាប់ផ្តើមដឹងថាស្រូវសាលីទាំងអស់ហាក់មិនមានទំហំធំដូចស្រូវសាលីដែលគាត់ឃើញដំបូងនោះទេ  គាត់ដឹងថាគាត់ខកខានមិនបានជ្រើសរើសស្រូវសាលីដែលធំជាងគេ ហើយគាត់មានការសោកស្ដាយណាស់។

ដូច្នេះគាត់បានត្រឡប់ទៅគ្រូបង្រៀនរបស់គាត់ដោយដៃទទេ។
គ្រូបង្រៀនបានប្រាប់គាត់ថា “នេះហើយគឺជាសេចក្តីស្រឡាញ់ ឬស្នេហា… អ្នកបន្តស្វែងរកអ្វីដែលប្រសើរជាងនេះ ប៉ុន្តែពេលក្រោយអ្នកដឹងថាអ្នកបានបាត់បង់មនុស្សដែលអ្នកត្រូវការ … ” ។

សិស្សនោះសួរថា: «តើអាពាហ៍ពិពាហ៍ជាអ្វី? »។
គ្រូបាននិយាយថា “ដើម្បីឆ្លើយសំណួររបស់អ្នក ចូលអ្នកទៅចំការដំណាំពោះហើយជ្រើសរើសពោតធំបំផុតហើយយកត្រឡប់មកវិញ។ ប៉ុន្តែលក្ខខណ្ឌគឺដូចមុន: អ្នកអាចឆ្លងកាត់ចំការពោតតែម្ដងហើយមិនអាចត្រលប់ទៅរើសយកវិញបានទេ។ ”

សិស្សបានទៅចំការពោត នៅពេលនោះហើយ ដែលគាត់ត្រូវប្រុងប្រយ័ត្នមិនត្រូវធ្វើអោយមានកំហុសម្តងទៀតនោះទេ នៅពេលដែលគាត់ឈានដល់ពាក់កណ្តាលចំការគាត់បានរើសពោតមធ្យមមួយដែលគាត់ពេញចិត្តហើយបានត្រលប់ទៅគ្រូបង្រៀនវិញ។

គ្រូបានប្រាប់គាត់ថា “ពេលនេះអ្នកបាននាំពោតត្រឡប់មកវិញ … ។ អ្នកបានស្វែងរកអ្វីមួយដែលល្អ ហើយអ្នកមានជំនឿ ហើយជឿថានេះគឺជារឿងល្អបំផុតដែលអ្នកអាចទទួលបាន។ នេះគឺជាអាពាហ៍ពិពាហ៍។

អ្នកមិនដឹងថានឹងមានអ្វីកើតឡើងនៅក្នុងអាពាហ៍ពិពាហ៍នោះទេ … វាត្រូវការ ការជឿជាក់ និងការពេញចិត្ត។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!