ពីនារីស្រែចំការម្នាក់ ឥឡូវនេះនាងជាតារាស្រីដែលត្រូវបានគេចាប់អារម្មណ៍បំផុត

នាងបានរស់នៅនិងធ្វើការនៅក្នុងកសិដ្ឋាន តាំងពីនាងនៅក្មេងម្ល៉េះ ប៉ុន្តែសម្រស់របស់នាងត្រូវបានកត់សម្គាល់ភ្លាមៗ។

Karata Erika បានបង្ហាញខ្លួនជាតារាម៉ូដែល និងជាតារាសម្តែងបន្ទាប់ពីបានចុះហត្ថលេខាជាមួយ FLaMm ។ បន្ទាប់ពីប្រជាប្រិយភាពរបស់នាងរីកចម្រើននៅក្នុងប្រទេសកូរ៉េ នាងត្រូវបានគេផ្តល់កិច្ចសន្យាពី BH Entertainment ដែលជាផលិតកម្មរបស់តារាកូរ៉េល្បី ៗ ដូចជា Kim Go Eun និង Han Hyo Joo!

ប៉ុន្តែមុនពេលមានកិត្តិនាម នាងបានធ្វើការនៅកសិដ្ឋានមួយជាមួយនឹងជីវភាពរស់នៅបែបជនបទដ៏សមញ្ញមួយ។

កាលពី 3 ឆ្នាំមុនពេលនាងកំពុងធ្វើការនៅកសិដ្ឋានម្តាយរបស់នាង  នាងបានទាក់ទាញក្រសែភ្នែកអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតកម្មម្នាក់ដោយចៃដន្យ។

បន្ទាប់ពីបានសិក្សា និងហ្វឹកហាត់មួយរយៈ នាងបានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង “DIVINE” របស់ SNSD ក្នុង ខែកញ្ ញាឆ្នាំដដែលដែលទាក់ទាញការចាប់អារម្មណ៍បំផុត។

នាងបានបង្ហាញខ្លួនដំបូងរបស់នាងនៅក្នុងខែ កក្កដាឆ្នាំ 2015 នៅ Fuji TV ហើយបន្ទាប់មក នាងត្រូវបានតែងតាំងធ្វើជាអ្នកបង្ហាញម៉ូត សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងរបស់ក្រុមហ៊ុន Sony នាងបានបង្ហាញថាមាននាងប្រជាប្រិយភាពយ៉ាងខ្លាំង។

ចាប់តាំងពីពេលនោះមកនាងត្រូវបានគេដាក់ឈ្មោះថា “Goddess of Beauty” ដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនដូចជាអ្នកគាំទ្រជនជាតិកូរ៉េ និងជប៉ុនត្រូវបានគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសម្រស់ដូចជាកំពូលតារា។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!