West Ham 1-0 Chelsea: Moyes បានទទួលជ័យជម្នះដ៏ធំ

ក្រុម West Ham បានផ្តួលក្រុម Chelsea 1-0 នៅល្ងាចថ្ងៃសៅរ៍នេះនៅឯកីឡដ្ឋានទីក្រុងឡុងដ៍ខណៈដែលលោក David Moyes បានទទួលជ័យជម្នះជាលើកទី 1 របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប​ West Ham។

Marko Arnautovic បានរកគ្រាប់បាល់ដ៏ល្អនៅដើមតង់ទី 1 នៅពេល West Ham បានចាប់ផ្តើមលេងបានល្អ ក្រុមតោខៀវហាក់មិនមានឥទ្ធិពលជាមួយក្រុម​ West Ham នៅល្ងាចនេះឡើយ។

ជ័យជម្នះនេះឃើញថាក្រុម West Ham ឡើងទៅឈរនៅលេខរៀងទី 18 ដោយមាន 13 ពិន្ទុខណៈដែល Chelsea ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 3 ដោយនៅពីក្រោម​ក្រុម Manchester City និងក្រុម Manchester United។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!