ឆ្មាដ៏គួរអោយស្រឡាញ់ ដែរមានភ្នែកមហាកំសត់ កំពុងល្បីពេញ Internet

ឆ្មានេះមានលទ្ធភាពធ្វើឱ្យចិត្តមនុស្សរលាយ!

ជាងមួយភាគបីនៃគ្រួសារទាំងអស់នៅក្នុងសហរដ្ឋអាមេរិកឥឡូវនេះមានសត្វឆ្មាចិញ្ចឹម (ចំនួនសរុបត្រូវបានគេប៉ាន់ស្មានថាមានជិត 100 លានក្បាល) ដែលជាការកើនឡើង 50 ភាគរយចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 ។

ក្នុងរយៈពេលប្រហែល 9,500 ឆ្នាំកន្លងមកសត្វឆ្មាគឺជាមិត្តដ៏ល្អរបស់មនុស្ស។ ពួកគេរស់នៅជាមួយយើង យ៉ាងជិតស្និតដូចជាសត្វឆ្កែផងដែរ។

ប៉ុន្តែឆ្មាខុសពីសត្វឆ្កែ ពួកគេមិនអើពើនឹងម្ចាស់របស់ពួកគេ ដែលភាគច្រើនពួកកេគេងដោយការខ្ចិលច្រអូស​ ជួនកាលចាប់កណ្តុរបានមួយហើយធ្វើអោយប្រលាក់ផ្ទះទៀត។ ប៉ុន្តែអេ៎! ឆ្មាចូលចិត្តមកត្រដុសអង្អែលជាមួយមនុស្ស ដែលមើលទៅដូចជាការលួងលោមមួយអោយយើងរីករាយផងដែរ។

ខណៈពេលសត្វឆ្មាជាច្រើនធ្វើឱ្យមនុស្សសប្បាយចិត្តមានសត្វឆ្មាមួយដែលមានភ្នែកក្រៀមក្រំណាស់អ្នកចង់ឃើញវាទេ។

លេងជាមួយអាវម៉ាក់របស់គាត់គាត់សប្បាយចិត្តប៉ុន្តែភ្នែករបស់គាត់ប្រាប់យើងថាគាត់កំពុងគិតថាហេតុអ្វីបានជាអាវត្រូវមានពណ៌បៃតងជំនួសខៀវ!

នេះជារូប​ Lulu ជាកូនឆ្មាតូច! រូបរាងដូចជាគាត់មានការព្រួយបារម្ភនិងស្ត្រេសដែលគាត់គិតថាអ្វីៗ គឺធ្លាក់មកលើគាត់តែម្នាក់ឯង

គាត់មានជំនួយពីម្ចាស់របស់គាត់ដោយក្តីស្រលាញ់ប៉ុន្ដែទឹកមុខគាត់ដូចជាយ៉ាប់

ទាំងនេះគឺជាបងប្អូនរបស់ Lulu ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានមុខក្រៀមក្រំមើលទៅដូច Lulu ដែលធ្វើដូចជាមិនចង់ថតរូប

ខ្ញុំចង់សម្រាកហើយ

នៅតែគិត នៅតែព្រួយ

អារម្មណ៍ពេលអ្នកទៅធ្វើការ អត់យកលុយទៅ

គាត់មានប្រដាប់ប្រដាលេងទាំងអស់ដែលគាត់ចង់បានប៉ុន្ដែកាយវិការនេះមើលទៅដូចជាកូនបាល់តូចតូចពេក

បើគាត់ធ្វើមុខចឹងមកសុំនំញុំអោយគាត់អត់

ចុះបើមុខដូចនេះវិញអោយអត់?

ខ្ញុំមិនដឹងថាគាត់គិតអីនោះទេប៉ុន្តែគាត់ពិតជាបារម្ភរឿងត្រីអាំងគាត់ណាស់

គាត់មានកន្លែងផ្ទាល់ខ្លួនដោយរីករាយ តែពេលអ្នកមើលជិតវិញនោះគឺថា Sad

នៅផ្ទះធ្វើអីក៏បាន ប៉ុន្តែមុខវិញមិនចេះរីក

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!