ប្រភេទឆ្មាកម្រដែលមានមុខ «ពីរ» ជាឆ្មាដែលគួរឲ្យចាប់អារម្មណ៍បំផុត

ជាធម្មតាយើងនៅឆ្ងាយពីមនុស្សមុខ ពីរ ប៉ុន្តែគ្មានអ្វីគួរឱ្យស្រឡាញ់ជាងសត្វឆ្មាដែលមានរោមពីរប្រភេទទេ។ ថ្មីៗនេះអ្នកថតរូបសត្វអាជីពឈ្មោះ Jean-Michel Labat បានថតរូប Narnia ដែលជាសត្វឆ្មា Shorthair អង់គ្លេសនៅក្នុងផ្ទះរបស់ខ្លួននៅក្នុងប្រទេសបារាំងហើយរូបភាពទាំងនេះត្រូវបានទាក់ទាញអ្នកមើលទូទាំងអ៊ីធឺណេត។

Labat បានចាប់យកនូវរូបរាងពិសេសរបស់ឆ្មាដែលអាចកើតឡើងនៅពីកំណើត។ Narnia បានកើតនៅថ្ងៃទី 28 ខែមីនាឆ្នាំ 2017 ហើយអ្នកចិញ្ចឹម ឆ្មានេះគឺ Stephanie Jimenez ។ ខណៈពេលដែលមូលហេតុពិតប្រាកដនៃរូបរាងទាក់ទាញ និងពិសេសរបស់ឆ្មានេះ មិនត្រូវបានគេដឹងទេ ហើយសត្វឆ្មាផ្សេងទៀតដែលមានរូបរាងអាថ៌កំបាំងនេះត្រូវបានគេស្គាល់ថាជាប្រភេទ chimeras ។ chimera គឺជាសត្វឆ្មាដែលកោសិកាមានផ្ទុក DNA ពីរប្រភេទដែលបណ្តាលមកពីអំប្រ៊ីយ៉ុងពីរបញ្ចូលគ្នា។

តោះកុំនៅយូរនាំគ្នាមើលឆ្មានេះតើគួរអោយស្រលាញ់ប៉ុណ្ណា៖

ប្រភព៖ Boredpanda.com

ប្រែសម្រួល៖ លំហែ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!