តើវាជាការពិតទេដែរអ្នកវាយពាក្យ BFF ហើយអ្នកអាចដឹងពីសុវត្ថភាពគណនីហ្វេកបុករបស់អ្នក?

នាពេលថ្មីៗ នេះមានការចែករំលែកព័ត៌មានអំពីការប្រើប្រាស់ពាក្យ BFF នៅក្នុង Comment Facebook ដើម្បីអាចអោយអ្នកដឹងថា គណនីហ្វេកបុករបស់អ្នកមានសុវត្ថិភាពឬអត់? តើនេះជាការពិតដែរឬទេដែលការធ្វើដូចនេះជួយអ្នកដឹងសុវត្ថិភាពគណនីរបស់អ្នក? តាមរយៈប្រភពព័ត៌មានពីការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) បានបញ្ជាក់ថានេះជា ព័ត៌មានមិនពិតនោះទេ អាស្រ័យដូចនេះសូមមិត្តអ្នកអានកុំមានការយល់ច្រលំ។ យើងខ្ញុំសូមដកយកការបញ្ជាក់ពីការិយាល័យឆ្លើយតបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) ដូចខាងក្រោម៖

មានការនិយាយថា ពេលដែលយើងធ្វើការ Comment នៅក្នុងហ្វេសប៊ុកពាក្យថា BFF ចេញព័ណ៌បៃតងគឺមានន័យថាគណនីហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាព បើមិនចេញព័ណ៌នោះទេគឺមានន័យថាត្រូវបានគេហេគ។ នេះគឺជាព័ត៌មានមិនពិត។

ការិយាល័យ CamCERT សូមធ្វើការបកស្រាយថា BFF  គឺជាពាក្យដែលគេនិយមប្រើប្រាស់នៅក្នុងវេបសាយ ប្រព័ន្ធបណ្តាញសង្គម ឬនៅក្នុងយន្តការផ្សេងៗទៀត ដែលក្នុងនោះក៏មាន Facebook, Instagram, Twitter, …ល។ ពាក្យថា BFF មកពីពាក្យថា Best Friend Forever ដែលមិនពាក់ព័ន្ធអ្វីទាំងអស់ជាមួយនឹងសន្តិសុខនៃគណនីហ្វេសប៊ុករបស់អ្នកឡើយ។ ពាក្យនេះគឺដូចជាពាក្យដទៃទៀតដែលប្រើប្រាស់ជាមួយហ្វេសប៊ុកដែរៈ Congrats, Congradulations, … វានឹងប្រែទៅជាព័ណ៌ផ្សេង។

ប្រភព៖ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ https://www.camcert.gov.kh/

lomhel.com

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!