រឿងខ្មោចស្រីល្បីៗ នៅលើពិភពលោកទាំង ១០

ខ្មោចត្រូវបានគេដឹងថា ត្រូវបានគេមើលឃើញនៅកន្លែងដែលធ្លាប់មានសារៈសំខាន់ចំពោះពួកគេនៅក្នុងជីវិត។ ខ្មោចអាចនឹងទទួលខុសត្រូវចំពោះរឿងកើតឡើងចំឡែកៗ ជាច្រើននៅក្នុងជីវិតរបស់យើង។ មិនថាអ្នកជឿលើរឿងរ៉ាវអបិជំនឿ ឬមិនជឿនោះទេ រឿងខ្មោចអាចបណ្តាលឱ្យព្រឺឆ្អឺងខ្នងបាន។ នៅក្នុងបញ្ជីនេះយើងនាំអ្នកនូវរឿងព្រឺឆ្អឹងខ្នងទាំង ១០ ដែលអ្នកប្រហែលជាមិនគួរអានមុនពេលចូលគេង។

10. Lady in Blue

ប្រសិនបើអ្នកធ្លាប់ជំពប់ដួលលើឆ្នេរនៅរដ្ឋកាលីហ្វ័រនីញ៉ា អ្នកប្រហែលជាបានលឺពីខ្មោចស្រីខៀវ Lady in Blue។

រឿងព្រេងនិទាននិយាយថានៅឆ្នាំ 1920 ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់បានដើរឆ្លងកាត់ផ្លូវជាមួយអ្នកលេងព្យាណូនៅ The Moss Beach Distillery។ ពួកគេស្រឡាញ់គ្នាទៅវិញទៅមកហើយលាក់បាំងទំនាក់ទំនងនេះទៅនឹងស្វាមីនារីនោះ។ ថ្ងៃមួយពេលដែលដើរលើឆ្នេរខ្សាច់ពួកគេត្រូវបានស្វាមីរបស់ស្ត្រីនោះតាមទាន់។ ការប្រយុទ្ធគ្នាបានចាប់ផ្តើមរវាងអ្នកលេងព្យាណូ និងស្វាមី ហើយអ្នកលេងព្យាណូបានចាក់ស្ត្រីនោះដោយអចេតនា ដែលជាហេតុធ្វើអោយស្រ្តីនោះស្លាប់។

បន្ទាប់ការស្លាប់ដល់គួរអោយសោតសង្រេតនេះ⁣ មានហេតុការណ៌កើតឡើងដ៏ចម្លែកជាច្រើនបានកើតឡើងនៅ The Moss Beach Distillery ដូចជាការទទួលទូរស័ព្ទអាថ៌កំបាំង សោទ្វារត្រូវបានចាក់ដោយឯកឯង និងការមើលឃើញនារីម្នាក់នៅក្នុងសំលៀកបំពាក់ខៀវ។

9. La Planchada

La Planchada គឺជារឿងខ្មោចដែលគេស្គាល់ច្បាស់នៅក្នុងប្រទេសម៉ិកស៊ិក។ រឿងព្រេងនិទានបានតំណាលថានៅក្នុងឆ្នាំ 1930 គិលានុបដ្ឋាយិកាម្នាក់ដែលមានឈ្មោះ Eulalia ធ្វើការនៅមន្ទីរពេទ្យ Juarez ក្នុងទីក្រុងម៉ិកស៊ិក។ នាងត្រូវបានគេស្គាល់ថាស្លៀកពាក់ឯកសណ្ឋានស្អាតនិងអ៊ុតយ៉ាងផ្ចិតផ្ចង់ ដូច្នេះមនុស្សគ្រប់គ្នាហៅឈ្មោះនាងថា La Planchada ដែលបកប្រែថា Ironed Lady ។

នាងបានស្រលាញ់គ្រូពេទ្យដ៏ស្រស់សង្ហាម្នាក់ដែលទើបចូលរួមជាមួយបុគ្គលិកមន្ទីរពេទ្យ ជាលទ្ធផលពួកគេបានភ្ជាប់ពាក្យបន្ទាប់ពីស្គាល់គ្នាមិនយូរប៉ុន្មាន។ ថ្ងៃមួយគ្រូពេទ្យស្រស់សង្ហាត្រូវចូលរួមសិក្ខាសាលានៅទីក្រុងឆ្ងាយ ហើយមិនឃើញវិលត្រឡប់ពីការធ្វើដំណើរនោះវិញទេ។ Eulalia ក្រោយមកដឹងថាគាត់បានរៀបការជាមួយនារីម្នាក់ទៀតដែលគាត់បានជួបនៅទីនោះ។

ភាពក្រៀមក្រំរបស់ Eulalia បានក្លាយទៅជាជំងឺធ្លាក់ទឹកចិត្តដែលនាំឱ្យមានការធ្វេសប្រហែស និងឈានទៅដល់ធ្វើអោយអ្នកជំងឺរបស់នាងម្នាក់បានស្លាប់ គិលានុបដ្ឋាយិកានោះបានធ្លាក់ខ្លួនឈឺដោយកំហុសរបស់ខ្លួនដែលបានធ្វើអោយអ្នកជំងឺស្លាប់នៅមន្ទីរពេទ្យ។

សាក្សីបាននិយាយថាពួកគេបានឃើញខ្មោចរបស់នាងកំពុងដើរនៅមន្ទីរពេទ្យជារៀងរាល់ពេល។ អ្នកផ្សេងទៀតបានអះអាងថាក្នុងអំឡុងពេលស្នាក់នៅបន្ទប់សង្គ្រោះបន្ទាន់គិលានុបដ្ឋាយិកានៅក្នុងឯកសណ្ឋានដ៏ស្អាតបាទនឹងលេចចេញមកហើយព្យាបាលពួកគេ។

8. The Headless Nun

នៅក្នុងឆ្នាំ 1800 នៅ New Brunswich ដែលត្រូវបានគេស្គាល់ថាជាកន្លែងដែលដូនជីម្នាក់ដែលយើងតែងតែហៅគាត់ថា បងស្រី ម៉ារី ត្រូវបានគេកាត់ក្បាល។ មានរឿងព្រេងជាច្រើននិងរឿងរ៉ាវអំពីការស្លាប់របស់នាងត្រូវបានតំណាល ហើយវាមិនប្រាកដថាវាជារឿងព្រេងនិទានពីចាស់បុរាណ ឬក៏ជារឿងពិតនោះទេ។

មានរឿងនិទាន ពីរ អំពីអ្នកដែលកាត់ក្បាលបងស្រីម៉ារី។ មួយក្នុងចំណោមនោះគឺដោយមនុស្សឆ្កួតដែលបានសម្លាប់ដូនជីម៉ារី យ៉ាងព្រៃផ្សៃបំផុត។ គាត់បានសំលាប់បងស្រីម៉ារីនិងលាក់ក្បាលរបស់នាងនៅក្នុងព្រៃ។ ខ្មោចរបស់នារីដែលគ្មានក្បាលបានលេចឡើងនៅជុំវិញទីប្រជុំជន Miramichi ដោយមើលជុំវិញកន្លែងដែលក្បាលរបស់នាងបាត់បង់។

7. The ghost Of Anne Boleyn

ខ្មោចរបស់ Anne Boleyn គឺជាព្រលឹងដ៏ល្បីល្បាញមួយនៅក្នុងប្រទេសអង់គ្លេស។ Anne Boleyn គឺជាភរិយាទី 2 របស់ Henry VIII គាត់បានរៀបការជាមួយនាង សង្ឃឹមថានាងអាចបង្កើតបានកូនប្រុសម្នាក់ដែលជាអ្នកស្នងមរតករបស់គាត់។ នៅពេលដែលអ្នកស្នងមរតកបានក្លាយជាកូនស្រីមួយវិញនោះ Henry VIII មានការខកចិត្ត ហើយបានរៀបការជាមួយស្ត្រីម្នាក់ទៀតឈ្មោះ Jane Seymour ។

Anne បានមានផ្ទៃពោះម្តងទៀតក្នុងរយៈពេលខ្លី ប៉ុន្តែកូនរបស់នាងបន្ទាប់នោះបានស្លាប់នៅពេលឆ្លងទន្លេ។ ដោយសារចង់អោយនាងនៅអោយឆ្ងាយពីលោក និងភរិយាថ្មី Henry បានចោទប្រកាន់នាងពីបទក្បត់ជាតិ ហើយនាងត្រូវបានគេកាត់ក្បាលនៅអគារនៃទីក្រុងឡុងដ៍ដោយអ្នកដែលមានជំនាញខ្ពស់ក្នុងការប្រហារជីវិត។

មានមនុស្សជាច្រើនបានឃើញ ព្រលឹងខ្មោចរបស់ Anne Boleyon នៅឯ Tower of London ដែលនាងត្រូវគេកាត់ក្បាល។ នាងក៏ត្រូវបានគេឃើញដើរនៅទូទាំងព្រះវិហារផងដែរ។

6. Agnes Sampson

ការប្រមាញ់មេធ្មប់គឺជារឿងដ៏ធំមួយនៅក្នុងទីក្រុងហុមប៊ី ប្រទេសស្កុតឡែននៅឆ្នាំ 1500 ។ បុរសនិងស្ត្រីរាប់ពាន់នាក់ត្រូវបានគេចោទប្រកាន់ពីអំពើអាបធ្មប់ហើយត្រូវបានបញ្ជាឱ្យសម្លាប់ ហើយម្នាក់ក្នុងចំនោមពួកគេគឺ Agnes Sampson ។

Sampson គឺជាស្ត្រីវ័យចំណាស់ហើយត្រូវបានគេចាត់ទុកថាមានអំណាចក្នុងព្យាបាលមនុស្សទូទៅ។ នាងត្រូវបានគេចោទប្រកាន់ពីបទចេះអាបធ្មប់ហើយត្រូវបានគេចាប់ឃុំឃាំងនៅក្នុងសាលាជំនុំចាស់មួយ។ គួរបញ្ជាក់ផងដែរថានាងត្រូវបានគេធ្វើទារុណកម្មដោយឧបករណ៍មួយដែលត្រូវបានគេហៅឧបករណ៍បង្រាបធ្មប់មុនពេលនាងសារភាពចំពោះឧក្រិដ្ឋកម្មរបស់នាង។ នាងត្រូវបានគេកាត់ចាក់ និងដុតទាំងរស់។

សព្វថ្ងៃនេះខ្មោចរបស់ Agnes Sampson ត្រូវបានគេនិយាយថាមើលឃើញនៅគ្រប់កន្លែង នៅវិមាន Holyrood។

5. Brown Lady of Raynham Hall

ត្រូវបានគេចាត់ទុកថាជាករណីខ្មោចលងដែលល្បីល្បាញបំផុតនៅក្នុងប្រទេសអង់គ្លេស Brown Lady នៃវិមាន Raynham គឺជាខ្មោចដែលលងបន្លាចអ្នកនៅវិមាន Raynham ។ ប្រលឹងរបស់នាងត្រូវបានគេចាប់យកបាននៅកាមេរ៉ាកាលពីពេលមុនៗ នេះ ហើយវាត្រូវបានគេបង្ហាញថាជាភស្ដុតាងរូបថតពិតប្រាកដដែលមានខ្មោចជាប់ក្នុងនោះ។

Ghost Brown Lady គឺជាស្ត្រីម្នាក់ឈ្មោះថា Lady Dorothy នាងបានស្រលាញ់ Charles Townshend ប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានហាមឃាត់ដោយឪពុកនាង។ ទីបំផុតបន្ទាប់ពីមរណភាពរបស់ភរិយារបស់លោក Charle លោកស្រី Lady Dorothy គាត់បានរៀបការម្តងទៀតជាមួយលោក Charle ។ ទោះជាយ៉ាងណាក៏ដោយ Charle បានដឹងពីភាពមិនស្មោះត្រង់របស់នាង ដែលមានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ Lord Wharton ក្នុងខណៈកំពុងរង់ចាំរៀបការជាមួយ Charle ដោយ Charle មានការខឹងសម្បា គាត់ក៏បានចាក់សោនាងនៅក្នុងបន្ទប់រហូតដល់នាងស្លាប់។

ក្នុងរយៈពេល 2 សតវត្សមកនេះ ខ្មោចស្រីម្នាក់ស្លៀកសំពត់ពណ៌ត្នោតដោយមានសក់វែង និងមុខស្លេកស្លាំង ហើយមានភ្នែកធំ តែងតែធ្វើដំណើរជុំវិញ Raynham។

4. Red Lady of Huntingdon College

Red Lady នៃមហាវិទ្យាល័យ Huntingdon ត្រូវបានគេហៅថា Martha ជាក្មេងស្រីឯកកោដែលមានបញ្ហាក្នុងការរស់នៅ។ អ្នកដទៃបានធ្វើមើលខុសពីភាពអៀនខ្មាស់របស់នាងជំនួសដោយការមើលងាយនាងដោយសារទ្រព្យសម្បត្តិរបស់ឪពុកនាង។ Martha បានស្នាក់នៅក្នុងអន្តេវាសិកដ្ឋានក្មេងស្រីនៅមហាវិទ្យាល័យ មិត្តរួមបន្ទប់ដំបូងរបស់នាងយល់ថានាងមិនអាចទ្រាំនៅជាមួយម៉ាថា នៅក្នុងបន្ទប់តែមួយបានទេហើយបានសុំឱ្យផ្លាស់ទីទៅបន្ទប់ផ្សេងទៀត។

បន្ទាប់ពីមិត្តរួមបន្ទប់ដំបូងបានចេញទៅក្រៅ ក្មេងស្រីជាច្រើនបានផ្លាស់ប្តូរមករួមបន្ទប់ជាមួយនាង ហើយក៏យល់ឃើញថាវាមិនអាចទៅរួចទេក្នុងការរស់នៅក្នុងបន្ទប់ជាមួយម៉ាថា។ ប្រធានអន្តេវាសិកដ្ឋានដែលត្រូវបានគេស្គាល់ថាជាមនុស្សរួសរាយ និងងាយស្រួលចុះសម្រុង ក៏បានសម្រេចចិត្តផ្លាស់មកនៅជាមួយម៉ាថា។ ក្រោយពីព្យាយាមធ្វើជាមិត្ដភក្ដិជាមួយនាងអស់ពេលជាយូរ តែការខិតខំប្រឹងប្រែងទាំងអស់របស់នាងគ្មានប្រយោជន៍ទេ ហើយប្រធានអន្តេវាសិកដ្ឋានបានសម្រេចចិត្តចាកចេញ។ នៅពេលម៉ាថាបានដឹងនាងបម្រុងចាកចេញ ម៉ាថាបានស្រែកប្រាប់នាងថា ខ្ញុំគិតថានាងពិតជាមិត្តរបស់ខ្ញុំហើយ ហើយប្រាប់នាងថា នាងនឹងសោកស្តាយអស់មួយជីវិតនៅពេលដែលនាងចាកចេញពីខ្ញុំ។

ប៉ុន្មានថ្ងៃក្រោយមកមិត្តរួមបន្ទប់របស់នាងម្នាក់បានរកឃើញសាកសពរបស់នាងដេកនៅលើសៀវភៅបញ្ជីក្រហមរបស់នាង។ ម៉ាថាបានធ្វើអត្តឃាតដោយកាត់កដៃរបស់នាង។

និស្សិតនៅសាកលវិទ្យាល័យបានអះអាងថាបានឃើញពន្លឺពណ៌ក្រហមចេញពីក្រោមទ្វារនិងឆ្លងកាត់ជញ្ជាំងនិងទ្វារ។

3. Slag Pile Annie

អានីគឺជានារីម្នាក់ដែលធ្វើការនៅរោងម៉ាស៊ីនស្លរដែកនៅក្នុងឆ្នាំ 1900 នៅរដ្ឋ Pennsylvania ។ ថ្ងៃមួយពេលកំពុងធ្វើការងាររបស់នាង​ នាងបានធ្លាក់ចូលទៅក្នុងម៉ាស៊ីនកិនដែក បានធ្វើអោយមានស្លាប់ភ្លាមៗ។ ក្នុងពេលរាត្រីកម្មករឯទៀតបានឃើញស្ត្រីម្នាក់ធ្វើការ តាមបណ្ដោយពួកគេ។ ពួកគេបានព្រមាននាងឱ្យប្រុងប្រយ័ត្នខណៈពេលកំពុងធ្វើការដែលនាងបានឆ្លើយតបថា«ខ្ញុំមិនអាចស្លាប់ម្តងទៀតទេ ព្រោះខ្ញុំបានស្លាប់បាត់ទៅហើយ»។ បន្ទាប់មកនាងបាត់ខ្លួនក៏រលាយបាត់រូបទៅ​។ វាត្រូវបានគេនិយាយថាព្រលឹងរបស់នាងនៅក្នុងរោងម៉ាស៊ីនដែកថែបរហូតដល់ថ្ងៃនេះ។

2. The Greenbrier Ghost

នៅឆ្នាំ 1897 Elva “Zona” Heaster Shue បានបាត់បង់ជីវិតភ្លាមៗ ដ៏គួរអោយសង្ស័យ។ ការស្លាប់របស់នាងគឺជាការសង្ស័យតាំងពីដំបូងទៅលើ ស្វាមីរបស់នាងដែលមានឈ្មោះថា Erasmus Edward Stribbling Trout Shue បានស្លៀកពាក់អោយសាកសពប្រពន្ធរបស់គាត់ដែលបានស្លាប់ ហើយបានរុំកន្សែងពោះគោនៅនឹងករបស់នាងដោយអះអាងថានាងអាចទៅបានដោយសុខគតិភព។

ខ្មោចរបស់ ហ្សូណា បានបង្ហាញខ្លួនក្នុងរាត្រីទីបួន ដល់ម្ដាយរបស់នាងឈ្មោះ Mary Jane ហើយបានប្រាប់ម្តាយនាងពីពត៌មានលំអិតនៃទំនាក់ទំនងរំលោភបំពានរបស់នាងជាមួយស្វាមីរបស់នាង ហើយថាគាត់គឺជាឃាតកររបស់សម្លាប់នាង។ ម៉ារីជេន បានស្នើសុំការធ្វើកោសល្យវិច័យទីលើ 2 ហើយពួកគេបានដឹងថាបំពង់ខ្យល់របស់នាងត្រូវបានកំទេចហើយនាងត្រូវបានសម្លាប់ដោយប្តីរបស់នាង។

1. Resurrection Mary

រឿងរ៉ាវ Resurrection Mary បានចាប់ផ្តើមនៅពេលដែលម៉ារីបានចំណាយពេលល្ងាចមួយជាមួយមិត្តប្រុសរបស់នាងនៅសាល Willowbrook ក្នុងរដ្ឋអ៊ីលីណយ។ បន្ទាប់ពីមានជម្លោះរវាងអ្នកទាំងពីរនាងបានសម្រុកចេញ។ ខណៈពេលដែលដើរទៅផ្ទះរបស់នាងនាងបានជួបគ្រោះថ្នាក់ចរចារ ដោយអ្នកបើកបរម្នាក់ដែលបានបើករត់ និងហើយត្រូវបានទុកអោយនាងហូរឈាមរហូតដល់ស្លាប់។ ឪពុកម្តាយរបស់នាងបានបញ្ចុះសពនាងនៅកន្លែងបញ្ចុះសពដែលបានស្លៀកសំលៀកបំពាក់ពណ៌ស និងស្បែកជើងរាំ។

ចាប់តាំងពីការស្លាប់របស់នាង, មានការមើលឃើញជាច្រើននៃការលេចឡើងរបស់នាងនៅក្នុងក្លឹបរាត្រី និង lounges និងរលាយបាត់រូបទៅវិញ។

ប្រភព៖ Wonderlist

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!