ប្រវត្តិលោក កែវ សារ៉ាត់

កែវ សារ៉ាត់ (-កញ្ញា ១៩៩១)មាន ឈ្មោះ ពិត ឈុំ តេះ កើត នៅ ភូមិ វត្ត កំផែង ស្រុង បាត់ ដំបង ខេត្ត បាត់ ដំបង ។ លោក ជា កូន ទី ២ ក្នុង ចំណោម បង ប្អូន ៧ នាក់ ដែល មាន ឳពុក ឈ្មោះ យ៉ត ឈុំ និង ម្ដាយ ឈ្មោះ គ្រិត សារ៉ាន់ ដែល ពួក គាត់ ទាំង ពីរ បាន បាត់ បង់ ជីវិត នៅ ក្នុង ឆ្នាំ ១៩៧៧ ។ ក្រោយ មក លោក កែវ សារ៉ាត់ បាន រត់ ចូល ក្នុង ជំរំ ជន ភៀស ខ្លួន នា ទឹក ដី ថៃ ។ លោក កែវ សារ៉ាត់ បាន រួម រស់ ជា មួយ នារី ម្នាក់ ហើយ បាន កូន មួយ បន្ទាប់ មក នារី នោះ ក៏ នាំ កូន រត់ ចោល លោក បាត់ ទៅ ។ ក្រោយ មក លោក ក៏ សម្រេច ចិត្ត រៀប ការ ជាមួយ នារី ម្នាក់ ទៀត ឈ្មោះ ចន្ធូរ ហើយ បាន នាំ គ្នា ភៀស ខ្លួន ពី ជំរុំ នោះ ទៅ នៅ អាមេរិច ។ ឆ្នាំ ១៩៨៥ លោក ចាប់ ផ្ដើម ច្រៀង ដើម្បី យក ប្រាក់ មក ទ្រទ្រង់ គ្រួសារ ។ លោក បាន ច្រៀង ថត កាស្សែត ឲ្យ ផលិត កម្ម មយូរា បាន ប្រ ហែល ជា ៤០ ទៅ ៥០ បទ ហើយ ក៏ បាន ងាក មក និពន្ធ ចំរៀង និង បង្កើត ផលិត កម្ម ខ្លួន ឯង នៅ ក្នុង ឆ្នាំ ១៩៨៨ ដោយ ដាក់ ឈ្មោះ ថា ជួង មាស និង ចាប មាស ។ បទ ចម្រៀង ដែល ធ្វើ ឲ្យ លោក មាន ឈ្មោះ ល្បី គ្រប់ ទិស ទី គឺ បទ ស្រណោះ ដី ខ្មែរ, ពិសាខ ដើម ឆ្នាំ ជាដើម ។ លោក កែវ សារ៉ាត់ ទទួល មរណភាព នៅ ក្នុង ខែ កញ្ញា ឆ្នាំ ១៩៩១ នៅ ទីក្រុង ឡុង ប៊ិច, សហរដ្ឋ អាមេរិច ដោយ រោគ ថ្លើម ប្រភេទ B។

ប្រភព៖ wikipedia

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!