រន្ធត់ចិត្ត !!!!!ឪពុកម្តាយបោះកូនចោលអោយស្រមោចខាំ!!!

យោងតាម​ប្រភព​ព័ត៌មាន Viral4real ពីប្រទេសរុស្សីបានបញ្ជាក់ថា មានទារិកា​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ ដោយ​មាន​ស្រមោច​ខាំ​សុះ​ពេញ​ខ្លួន​គួរ​ឲ្យ​ខ្លាច​។ ប៉ូលី​សតំបន់បាន​លើកឡើង​ថា​៖ មានបុរស​ម្នាក់​គឺ​បានលឺ​សម្លេង​ស្រែកយំ ហើយ​ក៏​ដើរទៅ​រក និង​ឃើញ​ទារិកា​មួយត្រូវ​បាន​ស្រមោចខាំ​ពេញ​ខ្លួន​។  តាមការពិនិត្យ ទារិកា​នោះ​ត្រូវ​បាន​ម្តាយ​ឪពុក​បោះចោល​នៅ​ក្នុង​ព្រៃ​ ហេតុ​ដូចនេះ​ហើយ ទើបបុរសនោះបាន​ហៅ​ឡានសង្រ្គោះ​មក​ជួយ​សង្គ្រោះ​ជា​បន្ទាន់​​។ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​យ៉ាងយកចិត្តទុកដាក់រួច ទារិកា​នោះ​មាន​អាកា​រៈ​ល្អប្រសើរ​ជាង​មុនហើយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត នឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ទារិកា​ខាងលើ​កំពុង​តែ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Chelyabinsk បច្ចុប្បន្ន​ប៉ូ​លី​ស​កំពុង​តែ​ស្វែងរកឪពុកម្តាយ​ចិត្ត​តិរច្ឆានដាច់ចិត្ត​ហ៊ាន​យក​កូន​ទៅ​ចោលក្នុងព្រៃអោយស្រមោចខាំយ៉ាងខ្លោចផ្សាដូចនេះ​៕ ប្រភព៖

Read more

សកម្មភាពក្មេងស្រីម្នាក់ជួយបុរសពិការភ្នែកកំពុងល្បីខ្លាំង

តាមប្រភពព័ត៌មានពី CBSNEWS បានអោយដឹងថារូបភាពនេះត្រូវបានថតដោយបុរសម្នាក់ដែលកំពុងនៅលើផ្ទះ នៅ Chicago។ គាត់បានអង្គុយនៅពីលើផ្ទះដោយសម្លឹងឃើញបុរសពិការភ្នែកម្នាក់កំពុងតែបោយដៃដើម្បីរក តាក់ស៊ី ប៉ុន្តែមិនមានឡានមួយណាឈប់នោះទេ​ ហើយមានមនុស្សរាប់រយនាក់បានធ្វើដំណើរឆ្លងកាត់ដោយមិនអើពើនឹងគាត់នោះទេ។​ Casey Spelman គឺជាក្មេងស្រី Indianapolis ដែលមកលេងមិត្តភក្រ្តរបស់នាងនៅ Chicago នៅពេលចេញពីហូបបាយជាមួយមិត្តភក្រ្តនាងបានឃើញបុរសពិការដែលតាមការបញ្ជាក់គាត់ឈ្នោះ Yusef Dale ជាជំនួយការមេធាវីនៅ Chicago​

Read more